Chat with us, powered by LiveChat ទំព័រដើម | Home

កាន់តែងាយស្រួលជាងមុន!

រីករាយជាមួយអត្ថប្រយោជន៍របស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

  • ចំណេញពេលវេលា

    ទទួលបានការអនុម័តក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយដាក់ស្នើ

  • ចំណេញថវិកា

    រីករាយជាមួយការកាត់បន្ថយកម្រៃសេវាពីរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធបច្ចេកវិទ្យាអនឡាញដែលមានភាពងាយស្រួល ដោយមាន ឬ ពុំមានភ្នាក់ងារចុះបញ្ជី

  • បង់ប្រាក់អនឡាញ ប្រកបដោយតម្លាភាព

    ឃើញកម្រៃសេវាទាំងអស់នៅលើប្រព័ន្ធ និងបង់តាមអនឡាញ

  • ឯកសារឌីជីថល

    ផ្ដល់ឯកសារ និងទទួលបានអាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាត ក្នុងទម្រង់ឌីជីថលដែលមានសុពលភាពផ្លូវច្បាប់ដូចគ្នានឹងអាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតរូបវ័ន្ត

  • ដាក់ស្នើងាយស្រួល

    បំពេញព័ត៌មាន និងផ្ដល់ឯកសារតែមួយលើក ហើយប្រព័ន្ធនឹងលោតព័ត៌មានទាំងនោះមកដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកដាក់ស្នើក្នុងប្រព័ន្ធណាផ្សេងដែលធ្វើសន្ធានកម្មជាមួយថ្នាល CamDX

ចុះបញ្ជីអាជីវកម្មរបស់លោកអ្នក ត្រឹមតែ ៧ ជំហាន

សាមញ្ញៗ និងងាយស្រួល!

ចូលទៅកាន់ប្រព័ន្ធចុះបញ្ជីអាជីវកម្ម​តាមថ្នាល​បច្ចេកវិទ្យាព័ត៌មាន ដោយប្រើប្រាស់កម្មវិធី​ទូរស័ព្ទដៃ CamDigiKey

សេវាកម្ម Single Sign-On ដែលជឿនលឿនបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលដែលលោកអ្នកអាចជឿទុកចិត្តបាន

របៀបចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២

សក្ខីកម្ម

យើងខ្ញុំបង្ហាញពីការងាររបស់យើងតាមរយៈសកម្មភាព

សំណួរ-ចម្លើយ

សំណួរ-ចម្លើយដែលលោកអ្នកគួរដឹង

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះបញ្ជីអាជីវកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២០ និងកត់ត្រានូវចំណុចចាប់ផ្ដើមនៃការដ្ឋានកែទម្រង់មួយរបស់រាជរដ្ឋាភិបាល។

លោកអ្នកត្រូវមានគណនី CamDigiKey ដើម្បីចូលទៅកាន់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។​ សូមអានសៀវភៅមគ្គុទេ្ទសក៍ ដើម្បីឈ្វេងយល់ពីជំហាននៃការបង្កើតគណនី។

គ្រប់ប្រភេទអាជីវកម្ម ដែលជាអ្នកជាប់ពន្ធតូចឡើងលើ (ឬផលរបរប្រចាំឆ្នាំ ចាប់ពី ២៥០ លានរៀល ឬប្រហែល ៦២ ៥០០ ដុល្លារអាម៉េរិកឡើងទៅ) សុទ្ធតែអាចប្រើប្រាស់ប្រព័ន្ធនេះបាន។

លោកអ្នកអាចចុះបញ្ជីដោយខ្លួនឯងបាន ឬឱ្យអ្នកណាក៏បានធ្វើជាអ្នកតំណាងចុះបញ្ជីជំនួស ប្រសិនបើជាសហគ្រាសឯកបុគ្គល។ ប៉ុន្តែសម្រាប់ទម្រង់សហគ្រាសក្រៅពីសហគ្រាសឯកបុគ្គល អ្នកតំណាងត្រូវតែជាភ្នាក់ងារដែលទទួលស្គាល់ ប្រសិនបើលោកអ្នកជ្រើសមិនធ្វើការចុះបញ្ជីដោយខ្លួនឯង។

លោកអ្នកអាចដាក់ពាក្យស្នើសុំផ្ទេរការគ្រប់គ្រងព័ត៌មានក្រុមហ៊ុនរបស់លោកអ្នក មកកាន់គណនី CamDigiKey របស់លោកអ្នកវិញ តាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។ សម្រាប់ព័ត៌មានលម្អិតស្ដីពីការប្រើប្រាស់មុខងារនេះ សូមអានសៀវភៅមគ្គុទ្ទេសក៍។

លោកអ្នកតម្រូវឱ្យដាក់ពាក្យស្នើសុំកែតម្រូវ តាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។ ការស្នើសុំនេះមិនមានតម្រូវឱ្យបង់កម្រៃសេវានោះទេ។ សម្រាប់របៀបប្រើប្រាស់មុខងារនេះ សូមអានសៀវភៅមគ្គុទ្ទេសក៍។

ឯកសារតម្រូវមានភាពខុសគ្នាអាស្រ័យលើទម្រង់សហគ្រាស និងប្រភេទអាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតដែលចង់ស្នើសុំ។ សូមអានសៀវភៅមគ្គុទ្ទេសក៍។

លោកអ្នកអាចកែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី, កែប្រែលក្ខន្តិកៈក្រុមហ៊ុន, កែប្រែសកម្មភាពអាជីវកម្ម, តម្ដល់ប្រតិវេទន៍ប្រចាំឆ្នាំ និងកែប្រែព័ត៌មានគណនីធនាគារ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានបាន។ មុខងារកែប្រែព័ត៌មានផ្សេងៗទៀត នឹងដាក់ដំណើរការជាបន្តបន្ទាប់ ក្នុងពេលឆាប់ៗនេះ។

កម្មវត្ថុ និងសកម្មភាពអាជីវកម្មត្រូវតែសមស្របនឹងសកម្មភាពអាជីវកម្មជាក់ស្ដែងរបស់លោកអ្នក។ សូមទាក់ទងលេខទូរស័ព្ទ ០៨១ ៨៨៨ ២៩៦ ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ។

អត់ទេ ប៉ុន្តែលោកអ្នកមានកាតព្វកិច្ចក្នុងការផ្ដល់ព័ត៌មានពិត និងត្រឹមត្រូវ។

លោកអ្នកនឹងទទួលសារជូនដំណឹងតាមរយៈអ៊ីម៉ែល និងលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។

ការបញ្ជូនត្រឡប់នឹងកើតឡើង ក្នុងករណីមានការផ្ដល់ព័ត៌មាន និង/ឬ ឯកសារមិនត្រឹមត្រូវ និង/ឬ មិនគ្រប់គ្រាន់ នៅក្នុងពាក្យស្នើសុំ។ ដូច្នេះ ការបញ្ជូនត្រលប់នឹងត្រូវធ្វើឡើងដោយមន្រ្តីត្រួតពិនិត្យ ដើម្បីស្នើសុំឱ្យអ្នក​ចុះបញ្ជី​ធ្វើការ​កែតម្រូវ និង/ឬបំពេញព័ត៌មាន និង/ឬ ឯកសារបន្ថែម។ រាល់ពាក្យស្នើសុំដែលត្រូវបានបញ្ជូនត្រលប់ មិនតម្រូវឱ្យអ្នកចុះ​​បញ្ជី​​ទូទាត់​​ប្រាក់ជាលើកទី ២ នោះទេ។ នៅពេលដែលពាក្យស្នើសុំនោះត្រូវបានដាក់ស្នើ​ម្ដង​ទៀត ក្រោយពីអ្នក​​ចុះ​បញ្ជី​បានផ្តល់ព័ត៌មាន និង/ឬឯកសារតាមរយៈប្រព័ន្ធហើយ ពេលវេលាត្រួតពិនិត្យ​នឹង​​ត្រូវរាប់សារឡើងវិញ។

ពាក្យស្នើសុំដែលត្រូវបានបដិសេធហើយ មិនអាចកែតម្រូវហើយដាក់​ស្នើម្ដង​ទៀតបាន​ឡើយ គឺពាក្យស្នើសុំចុះបញ្ជីនោះត្រូវបានបិទជាស្ថាពរ។ ប្រសិនបើអ្នកចុះបញ្ជីចង់ចុះ​បញ្ជី​​ឡើងវិញ, ព័ត៌មាន និងឯកសារតម្រូវដែល​ទាមទារ​​នៅក្នុងពាក្យស្នើសុំ និងការបង់​ប្រាក់​លើកទី ២ សម្រាប់ការចុះបញ្ជីអាជីវកម្ម ត្រូវតែបំពេញ និងធ្វើឡើងវិញ​ទាំងអស់។ ក្នុងករណីត្រូវការការបកស្រាយលើការបដិសេធ សូមទាក់ទងផ្ទាល់​ទៅ​​​កាន់​ក្រសួង-ស្ថាប័នដែលធ្វើការបដិសេធ តាមរយៈលេខទូរស័ព្ទ ០៨១ ៨៨៨ ២៩៦។

កម្រៃសេវាសរុបប្រែប្រួលទៅតាមទម្រង់សហគ្រាស ប្រភេទសេវា ចំនួនសកម្មភាពអាជីវកម្ម និងចំណាត់ថ្នាក់អ្នកជាប់ពន្ធ។ សូមអានសៀវភៅមគ្គុទ្ទេសក៍។

យើងខ្ញុំទទួលតែការទូទាត់តាមអនឡាញប៉ុណ្ណោះ រួមមាន Visa, Mastercard, UnionPay និង KHQR។ សម្រាប់ការទូទាត់សងប្រាក់តាមរយៈកាត​ឥណទាន​ ឬ​ឥណពន្ធរបស់ធនាគារផ្សេងពីធនាគារ ABA និងធនាគារអេស៊ីលីដា លោកអ្នកនឹងត្រូវបង់សេវាបន្ថែមចំនួន ​២,៣%​ នៃតម្លៃសរុប។

អត់ទេ។ លុយដែលត្រូវបង្វិលត្រលប់វិញ គឺធ្វើឡើងតែក្នុងករណីភាពបរាជ័យក្នុងការចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណជំនាញនោះត្រូវបានបង្កឡើងដោយកំហុសរបស់ប្រព័ន្ធតែប៉ុណ្ណោះ។

សូមទាក់ទងមកក្រុមការងារកណ្ដាល តាមរយៈអ៊ីម៉ែល registrationservices@mef.gov.kh, ទំព័រហ្វេសប៊ុក “Online Business Registration Service” ឬទូរស័ព្ទលេខ 081 999 296 ឱ្យបានមុន ៣ ថ្ងៃ គិតពីថ្ងៃដែលមានបញ្ហា។ ក្នុងករណីលើសពី ៣ ថ្ងៃ នោះទឹកប្រាក់នឹងពុំអាចទូទាត់ត្រឡប់ជូនវិញបានទេ។

លោកអ្នកនឹងទទួលបានការចុះបញ្ជីពាណិជ្ជកម្ម, ចុះបញ្ជីពន្ធដារ, ការទទួលសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជិការសហគ្រាស ក្នុងរយៈពេល ៨ ថ្ងៃនៃថ្ងៃធ្វើការ ក្នុងករណីរាល់ព័ត៌មាន និងឯកសារភ្ជាប់ទាំងអស់ត្រឹមត្រូវ និងគ្រប់គ្រាន់។ ការទទួលបានអាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតជំនាញផ្សេងៗ នឹងត្រូវចំណាយពេលផ្សេងៗគ្នា ផ្អែកតាមប្រភេទសេវា។ សូមចូលទៅកាន់សៀវភៅមគ្គុទ្ទេសក៍របស់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីស្វែងយល់បន្ថែម។

សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម សូមតម្កល់លក្ខន្តិកៈក្រុមហ៊ុនចំនួន ២ ច្បាប់នៅក្រសួងពាណិជ្ជកម្ម។ លក្ខន្តិកៈនោះនឹងត្រូវបានវាយត្រា។ ប្រសិនបើលោកអ្នកត្រូវការលក្ខន្តិកៈដែលវាយត្រានោះសម្រាប់ការបើកគណនីធនាគារ ឬប្រើប្រាស់ផ្សេងៗ សូមយកលក្ខន្តិកៈទៅបន្ថែម។ សម្រាប់អាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតទាំងអស់ លោកអ្នកអាចទាញយក និងបោះពុម្ពចេញពីប្រព័ន្ធសម្រាប់ប្រើប្រាស់។

អាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតឌីជីថលមានសុពលភាពផ្លូវច្បាប់ពេញលេញ ប៉ុន្តែបើលោកអ្នកត្រូវការឯកសារបោះពុម្ព (Hard Copies) សូមទាក់ទងទៅកាន់ក្រសួង-ស្ថាប័ន។

អត្ថបទប្លុកចុងក្រោយ

មុខងារថ្មី៖ ការចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច សម្រាប់ក្រុមហ៊ុន/សហគ្រាសដែលមិនបានចុះបញ្ជីពន្ធដារ  ឬមិនបានចុះបញ្ជីពាណិជ្ជកម្ម

registrationservices_adminខែ​សីហា 2, 2023

មុខងារថ្មី៖ ការចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច សម្រាប់ក្រុមហ៊ុន/សហគ្រាសដែលមិនបានចុះបញ្ជីពន្ធដារ ឬមិនបានចុះបញ្ជីពាណិជ្ជកម្ម

តើអ្នកដឹងទេថា ការចុះបញ្ជីអាជីវកម្មពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្ម?

Read More

កាតព្វកិច្ចធុរជននៅពេលដែលបានចុះបញ្ជីបានសម្រេច

registrationservices_adminខែ​តុលា 18, 2022

កាតព្វកិច្ចធុរជននៅពេលដែលបានចុះបញ្ជីបានសម្រេច

ធុរជនដែលបានចុះបញ្ជីអាជីវកម្មបានសម្រេច មានកាតព្វកិច្ចបង្កើតគណនីធនាគារក្រុមហ៊ុនសម្រាប់ធ្វើប្រតិបត្តិការចំណូលចំណាយ និងស្នើសុំអាជ្ញាបណ្ណជំនាញសម្រាប់អាជីវកម្មពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។

Read More

កិច្ចសម្ភាសន៍ចែករំលែកបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

registrationservices_adminខែ​កញ្ញា 30, 2022

កិច្ចសម្ភាសន៍ចែករំលែកបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

នៅក្នុងអគារកម្ពស់មិនតិចជាង  ១០ ជាន់នៅតំបន់ជ្រោយចង្វារ ពួកយើងបានណាត់ជួប លោក អៀ អ៊ុយ សហស្ថាបនិកនៃក្រុមហ៊ុន សប្បាយអស្ចារ្យ នៅការិយាល័យមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»។ 

Read More

ទំនាក់ទំនងមកកាន់យើងខ្ញុំ

លោកអ្នកចែករំលែកបញ្ហា យើងខ្ញុំជួយដោះស្រាយ