នៅតែមានសំណួរ? សួរសំណួររបស់អ្នកនៅទីនេះ
*គិតចាប់ពី១៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣
total_success_company
total_reject_company
*គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣
total_success_misti
total_reject_misti
total_success_mot
total_reject_mot
total_success_mptc
total_reject_mptc
total_success_rspr
total_reject_rspr
រីករាយជាមួយអត្ថប្រយោជន៍របស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
ទទួលបានការអនុម័តក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយដាក់ស្នើ
រីករាយជាមួយការកាត់បន្ថយកម្រៃសេវាពីរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធបច្ចេកវិទ្យាអនឡាញដែលមានភាពងាយស្រួល ដោយមាន ឬ ពុំមានភ្នាក់ងារចុះបញ្ជី
ឃើញកម្រៃសេវាទាំងអស់នៅលើប្រព័ន្ធ និងបង់តាមអនឡាញ
ផ្ដល់ឯកសារ និងទទួលបានអាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាត ក្នុងទម្រង់ឌីជីថលដែលមានសុពលភាពផ្លូវច្បាប់ដូចគ្នានឹងអាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតរូបវ័ន្ត
បំពេញព័ត៌មាន និងផ្ដល់ឯកសារតែមួយលើក ហើយប្រព័ន្ធនឹងលោតព័ត៌មានទាំងនោះមកដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកដាក់ស្នើក្នុងប្រព័ន្ធណាផ្សេងដែលធ្វើសន្ធានកម្មជាមួយថ្នាល CamDX
សាមញ្ញៗ និងងាយស្រួល!
យើងខ្ញុំបង្ហាញពីការងាររបស់យើងតាមរយៈសកម្មភាព
ឆ្លើយតបរហ័ស និងដោះស្រាយភ្លាមៗលើបញ្ហាទូទៅពាក់ព័ន្ធនឹងការចុះឈ្មោះ អាជីវកម្ម។ បុគ្គលិកគាំទ្រមានភាពរួសរាយរាក់ទាក់ និងសុភាពរាបសារ
ក្រុមគាំទ្របានព្យាយាមអស់ពីសមត្ថភាពដើម្បីគាំទ្រខ្ញុំ និងដោះស្រាយបញ្ហា ទាំងអស់ដែលខ្ញុំមាន
សូមអរគុណដែលបានគាំទ្ររហូតដល់ខ្ញុំបានចុះបញ្ជីសម្រេច
សូមអរគុណសម្រាប់ការឆ្លើយតបយ៉ាងរហ័សទៅនឹងសំណួរទាំងអស់របស់ ពួកយើង។ តាមរយៈបទពិសោធន៍របស់ពួកយើង ក្នុងការធ្វើការងារជាមួយប្រព័ន្ធផ្សេងៗនៅកម្ពុជា ក្រុមការងារនេះ គឺជាក្រុមការងារទី១ ដែលពួកយើងយល់ឃើញថាល្អប្រសើរ និងមានលក្ខណៈបុរេសកម្ម
សំណួរ-ចម្លើយដែលលោកអ្នកគួរដឹង
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះបញ្ជីអាជីវកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និងកត់ត្រានូវចំណុចចាប់ផ្ដើមនៃការដ្ឋានកែទម្រង់មួយរបស់រាជរដ្ឋាភិបាល។
លោកអ្នកត្រូវមានគណនី CamDigiKey ដើម្បីចូលទៅកាន់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។ សូមអានសៀវភៅមគ្គុទេ្ទសក៍ ដើម្បីឈ្វេងយល់ពីជំហាននៃការបង្កើតគណនី។
គ្រប់ប្រភេទអាជីវកម្មដែលទើបបង្កើតថ្មី មិនទាន់ទទួលបានការចុះបញ្ជីពីមុនមក ហើយជាអ្នកជាប់ពន្ធតូច ពន្ធមធ្យម និងពន្ធធំ សុទ្ធតែអាចប្រើប្រាស់ប្រព័ន្ធនេះបាន។
លោកអ្នកអាចចុះបញ្ជីដោយខ្លួនឯងបាន ឬឱ្យអ្នកណាក៏បានធ្វើជាអ្នកតំណាងចុះបញ្ជីជំនួស ប្រសិនបើជាសហគ្រាសឯកបុគ្គល។ ប៉ុន្តែសម្រាប់ទម្រង់សហគ្រាសក្រៅពីសហគ្រាសឯកបុគ្គល អ្នកតំណាងត្រូវតែជាភ្នាក់ងារដែលទទួលស្គាល់ ប្រសិនបើលោកអ្នកជ្រើសមិនធ្វើការចុះបញ្ជីដោយខ្លួនឯង។
ឯកសារតម្រូវមានភាពខុសគ្នាអាស្រ័យលើទម្រង់សហគ្រាស និងប្រភេទអាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតដែលចង់ស្នើសុំ។ សូមអានសៀវភៅមគ្គុទ្ទេសក៍។
មុខងារធ្វើបច្ចុប្បន្នភាពក្រុមហ៊ុន/សហគ្រាសពុំទាន់មានលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទេ។ សូមធ្វើបច្ចុប្បន្នភាពព័ត៌មានតាមនីតិវិធីរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កម្មវត្ថុ និងសកម្មភាពអាជីវកម្មត្រូវតែសមស្របនឹងសកម្មភាពអាជីវកម្មជាក់ស្ដែងរបស់លោកអ្នក។ សូមទាក់ទងលេខទូរស័ព្ទ ០៨១ ៨៨៨ ២៩៦ ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ។
អត់ទេ ប៉ុន្តែលោកអ្នកមានកាតព្វកិច្ចក្នុងការផ្ដល់ព័ត៌មានពិត និងត្រឹមត្រូវ។
លោកអ្នកនឹងទទួលសារជូនដំណឹងតាមរយៈអ៊ីម៉ែល និងលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
ការបញ្ជូនត្រឡប់នឹងកើតឡើង ក្នុងករណីមានការផ្ដល់ព័ត៌មាន និង/ឬ ឯកសារមិនត្រឹមត្រូវ និង/ឬ មិនគ្រប់គ្រាន់ នៅក្នុងពាក្យស្នើសុំ។ ដូច្នេះ ការបញ្ជូនត្រលប់នឹងត្រូវធ្វើឡើងដោយមន្រ្តីត្រួតពិនិត្យ ដើម្បីស្នើសុំឱ្យអ្នកចុះបញ្ជីធ្វើការកែតម្រូវ និង/ឬបំពេញព័ត៌មាន និង/ឬ ឯកសារបន្ថែម។ រាល់ពាក្យស្នើសុំដែលត្រូវបានបញ្ជូនត្រលប់ មិនតម្រូវឱ្យអ្នកចុះបញ្ជីទូទាត់ប្រាក់ជាលើកទី ២ នោះទេ។ នៅពេលដែលពាក្យស្នើសុំនោះត្រូវបានដាក់ស្នើម្ដងទៀត ក្រោយពីអ្នកចុះបញ្ជីបានផ្តល់ព័ត៌មាន និង/ឬឯកសារតាមរយៈប្រព័ន្ធហើយ ពេលវេលាត្រួតពិនិត្យនឹងត្រូវរាប់សារឡើងវិញ។
ពាក្យស្នើសុំដែលត្រូវបានបដិសេធហើយ មិនអាចកែតម្រូវហើយដាក់ស្នើម្ដងទៀតបានឡើយ គឺពាក្យស្នើសុំចុះបញ្ជីនោះត្រូវបានបិទជាស្ថាពរ។ ប្រសិនបើអ្នកចុះបញ្ជីចង់ចុះបញ្ជីឡើងវិញ, ព័ត៌មាន និងឯកសារតម្រូវដែលទាមទារនៅក្នុងពាក្យស្នើសុំ និងការបង់ប្រាក់លើកទី ២ សម្រាប់ការចុះបញ្ជីអាជីវកម្ម ត្រូវតែបំពេញ និងធ្វើឡើងវិញទាំងអស់។ ក្នុងករណីត្រូវការការបកស្រាយលើការបដិសេធ សូមទាក់ទងផ្ទាល់ទៅកាន់ក្រសួង-ស្ថាប័នដែលធ្វើការបដិសេធ តាមរយៈលេខទូរស័ព្ទ ០៨១ ៨៨៨ ២៩៦។
កម្រៃសេវាសរុបប្រែប្រួលទៅតាមទម្រង់សហគ្រាស ប្រភេទសេវា ចំនួនសកម្មភាពអាជីវកម្ម និងចំណាត់ថ្នាក់អ្នកជាប់ពន្ធ។ សូមអានសៀវភៅមគ្គុទ្ទេសក៍។
យើងខ្ញុំទទួលតែការទូទាត់តាមអនឡាញប៉ុណ្ណោះ រួមមាន Visa, Mastercard, UnionPay និង KHQR។ សម្រាប់ការទូទាត់សងប្រាក់តាមរយៈកាតឥណទាន ឬឥណពន្ធរបស់ធនាគារផ្សេងពីធនាគារ ABA និងធនាគារអេស៊ីលីដា លោកអ្នកនឹងត្រូវបង់សេវាបន្ថែមចំនួន ២,៣% នៃតម្លៃសរុប។
អត់ទេ។ លុយដែលត្រូវបង្វិលត្រលប់វិញ គឺធ្វើឡើងតែក្នុងករណីភាពបរាជ័យក្នុងការចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណជំនាញនោះត្រូវបានបង្កឡើងដោយកំហុសរបស់ប្រព័ន្ធតែប៉ុណ្ណោះ។
ក្រសួងពាណិជ្ជកម្ម ៣ ថ្ងៃនៃថ្ងៃធ្វើការ, អគ្គនាយកដ្ឋានពន្ធដារ ៤ ថ្ងៃនៃធ្វើការ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ១ ថ្ងៃនៃថ្ងៃធ្វើការ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៣ ថ្ងៃនៃថ្ងៃធ្វើការ, ក្រសួងទេសចរណ៍ ៧ ថ្ងៃនៃថ្ងៃធ្វើការ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៧ ថ្ងៃនៃថ្ងៃធ្វើការ, និយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ ៧ ថ្ងៃនៃថ្ងៃធ្វើការ, និយ័តករធានារ៉ាប់រងកម្ពុជា ៣ ថ្ងៃនៃថ្ងៃធ្វើការ។
សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម សូមតម្កល់លក្ខន្តិកៈក្រុមហ៊ុនចំនួន ២ ច្បាប់នៅក្រសួងពាណិជ្ជកម្ម។ លក្ខន្តិកៈនោះនឹងត្រូវបានវាយត្រា។ ប្រសិនបើលោកអ្នកត្រូវការលក្ខន្តិកៈដែលវាយត្រានោះសម្រាប់ការបើកគណនីធនាគារ ឬប្រើប្រាស់ផ្សេងៗ សូមយកលក្ខន្តិកៈទៅបន្ថែម។ សម្រាប់អាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតទាំងអស់ លោកអ្នកអាចទាញយក និងបោះពុម្ពចេញពីប្រព័ន្ធសម្រាប់ប្រើប្រាស់។
អាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតឌីជីថលមានសុពលភាពផ្លូវច្បាប់ពេញលេញ ប៉ុន្តែបើលោកអ្នកត្រូវការឯកសារបោះពុម្ព (Hard Copies) សូមទាក់ទងទៅកាន់ក្រសួង-ស្ថាប័ន។
លោកអ្នកអាចទាញយក និងបោះពុម្ពម្ដងទៀតចេញពីប្រព័ន្ធបាន។
នៅតែមានសំណួរ? សួរសំណួររបស់អ្នកនៅទីនេះ
ពិនិត្យមើលធនធានឯកសារដែលមានប្រយោជន៍
ធុរជនដែលបានចុះបញ្ជីអាជីវកម្មបានសម្រេច មានកាតព្វកិច្ចបង្កើតគណនីធនាគារក្រុមហ៊ុនសម្រាប់ធ្វើប្រតិបត្តិការចំណូលចំណាយ និងស្នើសុំអាជ្ញាបណ្ណជំនាញសម្រាប់អាជីវកម្មពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
Read Moreនៅក្នុងអគារកម្ពស់មិនតិចជាង ១០ ជាន់នៅតំបន់ជ្រោយចង្វារ ពួកយើងបានណាត់ជួប លោក អៀ អ៊ុយ សហស្ថាបនិកនៃក្រុមហ៊ុន សប្បាយអស្ចារ្យ នៅការិយាល័យមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»។ ក្រុមហ៊ុនសប្បាយអស្ចារ្យ ជាក្រុមហ៊ុនដែលផ្ដល់សេវាផលិតគំនូរជីវចល និងផលិតកម្មវិធីកំសាន្តសម្រាប់ទូរស័ព្ទដៃ។
Read Moreនីតិវិធីចុះបញ្ជីអាជីវកម្មថ្មីនៅប្រទេសកម្ពុជា ធ្លាប់ជានីតិវិធីមួយដែលស្មុគស្មាញ ដែលធ្វើឱ្យម្ចាស់អាជីវកម្ម និងធុរជនចំណាយពេលវេលា និងថវិកាច្រើន ដោយម្ចាស់អាជីវកម្ម និងធុរជនត្រូវចំណាយពេលបំពេញព័ត៌មាន ផ្តល់ឯកសារដដែលៗ និងត្រូវធ្វើដំណើរទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីដាក់ស្នើសុំចុះបញ្ជី។ ព័ត៌មាន និងផ្តល់ឯកសារដែលម្ចាស់អាជីវកម្ម និងធុរជនបានផ្តល់ជូនមិនត្រូវបានចែករំលែកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនោះទេ។
Read Moreលោកអ្នកចែករំលែកបញ្ហា យើងខ្ញុំជួយដោះស្រាយ