Chat with us, powered by LiveChat ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ ក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” - Registration Services

Loading Events

« All events

ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ ក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” 

ខែ​វិច្ឆិកា 22, 2023 ខែ​វិច្ឆិកា 23, 2023

គោលបំណងចម្បងទាំង ៥ នៃពិព័រណ៍ធុរកិច្ចឌីជីថលក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” រួមមាន៖ 

១. ជំរុញបរិវត្តកម្មឌីជីថលសហគ្រាស និងលើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មី 

២. បញ្ជ្រាបការយល់ដឹងអំពី ធុរកិច្ចថ្មីដល់តួអង្គពាក់ព័ន្ធ ជាពិសេសទៅដល់យុវជនដែលមានបំណងចង់បង្កើតធុរកិច្ចថ្មី 

៣. ផ្សព្វផ្សាយអំពី នីតិវិធីចុះបញ្ជីអាជីវកម្ម, នីតិវិធីស្នើសុំអាជ្ញាបណ្ណជំនាញ និងសេវាគាំទ្រផ្សេងៗពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម និងការបង្កើតធុរកិច្ចថ្មី 

៤. ពង្រីកបណ្ដាញគាំទ្រ និងកៀរគរតួអង្គពាក់ព័ន្ធក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី 

៥. ផ្សារភ្ជាប់សហគ្រិន និងនវានុវត្តន៍ជាមួយអ្នកជំនាញតាមវិស័យនីមួយៗ។