Chat with us, powered by LiveChat របៀបចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន - Registration Services
មិន​មាន​ចំណាត់​ក្រុម

របៀបចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ខែ​កញ្ញា 20, 2022

នីតិវិធីចុះបញ្ជីអាជីវកម្មថ្មីនៅប្រទេសកម្ពុជា ធ្លាប់ជានីតិវិធីមួយដែលស្មុគស្មាញ ដែលធ្វើឱ្យម្ចាស់អាជីវកម្ម និងធុរជនចំណាយពេលវេលា និងថវិកាច្រើន ដោយម្ចាស់អាជីវកម្ម និងធុរជនត្រូវចំណាយពេលបំពេញព័ត៌មាន ផ្តល់ឯកសារដដែលៗ និងត្រូវធ្វើដំណើរទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីដាក់ស្នើសុំចុះបញ្ជី។ ព័ត៌មាន និងផ្តល់ឯកសារដែលម្ចាស់អាជីវកម្ម និងធុរជនបានផ្តល់ជូនមិនត្រូវបានចែករំលែកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនោះទេ។

ដើម្បីជាកិច្ចឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ ក៏ដូចជាមតិពីសំណាក់វិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជី តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមពីសំណាក់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមរយៈនីតិវិធីថ្មីនេះ, ម្ចាស់អាជីវកម្ម និងធុរជនអាចចុះបញ្ជីជាកញ្ចប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានរៀបរាប់ខាងលើ និងចំណាយពេលវេលាតិចជាងមុន ដោយរយៈពេលនៃការត្រួតពិនិត្យត្រូវបានកាត់បន្ថយមកនៅត្រឹម ៨ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនជាឯកសារ និងព័ត៌មានដែលបានផ្តល់ត្រឹមត្រូវ ពិតប្រាកដ និងគ្រប់គ្រាន់។ ការត្រួតពិនិត្យនៅក្រោមក្រសួងពាណិជ្ជកម្មមានរយៈពេល ៣ ថ្ងៃ នៅក្រោមអគ្គនាយកដ្ឋានពន្ធដារមានរយៈពេល ៤ ថ្ងៃ និងនៅក្រោមក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានរយៈពេល ១ ថ្ងៃ។ បន្ថែមពីលើនេះផងដែរ, តម្លៃសេវាចុះបញ្ជីត្រូវបានកាត់បន្ថយ ៤០% បើប្រៀបធៀបជាមួយនីតិវិធីចាស់ ដែលតម្លៃសេវានៃការចុះបញ្ជីអាជីវកម្ម នឹងប្រើប្រួលទៅតាមប្រភេទអ្នកជាប់ពន្ធ និងប្រទេសសហគ្រាស/ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា, ក្នុងគោលដៅលើកទឹកចិត្ត និងជំរុញការចុះអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អ្នកជាប់់ពន្ធគ្រប់់ប្រភេទត្រូវបង់់ពន្ធប៉ាតង់់ត្រឹមតែ ៥០% នៃប្រាក់់ពន្ធប៉ាតង់់ប៉ុណ្ណោះសម្រាប់់ឆ្នាំំដំំបូង។

 

តើការចុះបញ្ជីត្រូវធ្វើឡើងដូចម្តេច?

 

នីតិវិធីថ្មីនេះ ជានីតិវិធីដែលប្រើប្រាស់គោលការណ៍ផ្តល់ព័ត៌មានតែមួយដង ដោយទិន្នន័យនឹងត្រូវបានចែកចាយទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈថ្នាល CamDX។ ការចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានធ្វើឡើងតាមរយៈអនឡាញទាំងស្រុង រាប់ចាប់ពីការបំពេញឯកសារ ការបង់ប្រាក់ និងការទាញយកអាជ្ញាបណ្ណនិង វិញ្ញាបនបត្រ ដោយមិនមានតម្រូវការឱ្យផ្តល់នូវឯកសារទម្រង់រឹងនោះឡើយ។ ដើម្បីអាចធ្វើការចុះបញ្ជីអាជីវកម្មបាន, ធុរជនត្រូវចូលទៅកាន់គេហទំព័រ http://www.registrationservices.gov.kh រួចចុច «ចុះបញ្ជីអាជីវកម្ម» ហើយត្រូវបង្កើតគណនី CamDigiKey មួយ ដើម្បីអាចស្គែន QR Code និងចូលដល់ថ្នាលចុះបញ្ជី។

 

ជំហានទី ១ ៖ បង្កើតគណនី CamDigiKey

លោកអ្នកអាចស្វែងយល់បន្ថែមស្តីពីរបៀបចុះបញ្ជីបានតាមរយៈវីដេអូ

ជំហានទី ២ ៖ ចូលទៅកាន់គេហទំព័រ http://www.registrationservices.gov.kh រួចចុចចុះ “ចុះបញ្ជីអាជីវកម្ម”

ជំហានទី ៣ ៖  ស្គែន QR Code 

ចុច “ទាញយក QR Code” រួចស្គែន QR Code ដោយប្រើប្រាស់កម្មវិធី CamDigiKey របស់លោកអ្នក

ជំហានទី ៤ ៖  ចុចសំណើចុះបញ្ជី រួចបំពេញព័ត៌មាន

ជំហានទី ៥ ៖ ពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន, ចុចដាក់ស្នើ រួចបង់ប្រាក់

ប្រសិនជាឯកសារ និងព័ត៌មានដែលបានផ្តល់ត្រឹមត្រូវ ពិតប្រាកដ និងគ្រប់គ្រាន់ លោកអ្នកនឹងអាចទទួលបានអាជ្ញាបណ្ណ និងវិញ្ញាបនបត្រ ក្នុងរយៈពេល ៨ ថ្ងៃនៃថ្ងៃធ្វើការ។ ការបញ្ជូនត្រឡប់នឹងកើតឡើង ក្នុងករណីមានការផ្ដល់ព័ត៌មាន និង/ឬ ឯកសារមិនត្រឹមត្រូវ និង/ឬ មិនគ្រប់គ្រាន់ នៅក្នុងពាក្យស្នើសុំ។ រាល់ពាក្យស្នើសុំដែលត្រូវបានបញ្ជូនត្រលប់ មិនតម្រូវឱ្យអ្នកចុះបញ្ជីបង់ប្រាក់ជាលើកទី ២ នោះទេ។ នៅពេលដែលពាក្យស្នើសុំនោះត្រូវបានដាក់ស្នើម្ដងទៀត ក្រោយពីអ្នកចុះបញ្ជីបានផ្តល់ព័ត៌មាន និង/ឬឯកសារ តាមរយៈប្រព័ន្ធហើយ, ពេលវេលាត្រួតពិនិត្យនឹងត្រូវរាប់សារឡើងវិញ

លោកអ្នកក៏អាចស្វែងរកជំនួយពីក្រុមការងារគាំទ្របាន តាមរយៈមធ្យោបាយដូចជា៖

  • ទំព័រហ្វេកប៊ុក: Online Business Registration Service
  • ការជជែកតាម Live Chat
  • អ៊ីម៉ែល: registrationservices@mef.gov.kh
  • លេខទូរស័ព្ទ: ០៨១ ៨៨៨ ២៩៦